២ សាំយូអែល 8:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្ដេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្ដេចវាយឈ្នះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ប្រដាប់ទាំងនោះ ព្រះបាទដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីសាសន៍នានាដែលទ្រង់បានបង្ក្រាបនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស នឹងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ សូមមើលជំពូកអាល់គីតាប11 ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡាដូចជាមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មាន ដែលគាត់វាយឈ្នះដែរ សូមមើលជំពូក |
ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចម្រុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។