ដាវីឌក៏ចាត់សារឲ្យទៅអ៊ីស-បូសែតបុត្រារបស់ស្តេចសូលថា៖ «ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសពួកភីលីស្ទីនមួយរយនាក់នោះមកខ្ញុំវិញ»។
២ សាំយូអែល 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលដែលហិបនៃព្រះយេហូវ៉ាចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីរបស់ស្ដេចសូល ក៏ទតតាមបង្អួចទៅឃើញព្រះបាទដាវីឌ កំពុងតែហក់លោកកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងមានចិត្តប្រមាថមើលងាយដល់ទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលហិបរបស់ព្រះអម្ចាស់ចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីព្រះបាទសូល អើតតាមបង្អួច ឃើញព្រះបាទដាវីឌរាំលោតកព្ឆោង នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងវេលាដែលហឹបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់ អាល់គីតាប ពេលហិបរបស់អុលឡោះតាអាឡាចូលមកដល់បុរីស្តេចទត នាងមិកាល់ជាបុត្រីស្តេចសូល អើតតាមបង្អួច ឃើញស្តេចទតរាំលោតកព្ឆោង នៅចំពោះអុលឡោះតាអាឡា នាងក៏មានចិត្តមើលងាយស្តេចទត។ |
ដាវីឌក៏ចាត់សារឲ្យទៅអ៊ីស-បូសែតបុត្រារបស់ស្តេចសូលថា៖ «ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសពួកភីលីស្ទីនមួយរយនាក់នោះមកខ្ញុំវិញ»។
ព្រះបាទដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បានយកហិបរបស់ព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោ និងសូរផ្លុំត្រែផង។
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។
កាលហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញព្រះបាទដាវីឌកំពុងលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះហឫទ័យប្រមាថមើលងាយដល់ទ្រង់។
ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។
ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។
ឯមីកាលជាបុត្រីស្ដេចសូល នាងប្រតិព័ទ្ធស្រឡាញ់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល ការនោះក៏គាប់ព្រះហឫទ័យដល់ទ្រង់