ដូច្នេះ អ័ប៊ីនើរបានមកជួបដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្សម្ភៃនាក់មកជាមួយផង ឯព្រះបាទដាវីឌបានរៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយ។
២ សាំយូអែល 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីនើរក៏មានប្រសាសន៍ទៅពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងគ្រួសារបេនយ៉ាមីនទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល នឹងពួកគ្រួបេនយ៉ាមីនទាំងអស់ អាល់គីតាប លោកអប៊ីនើរនិយាយបែបនេះជាមួយកុលសម្ព័ន្ធពុនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅជម្រាបស្តេចទតនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្តីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធពុនយ៉ាមីនទាំងមូល។ |
ដូច្នេះ អ័ប៊ីនើរបានមកជួបដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្សម្ភៃនាក់មកជាមួយផង ឯព្រះបាទដាវីឌបានរៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយ។
ខាងពួកកូនចៅបេនយ៉ាមីន ជាសាច់ញាតិព្រះបាទសូល មានបីពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់ស្ដេចសូល។
ខាងពួកកូនចៅអេប្រាអិម មានពីរម៉ឺនប្រាំបីរយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានឈ្មោះល្បីនៅក្នុងជំនួរវង្សរបស់ឪពុកគេ។
នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។