Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ជួប​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​ម្ភៃ​នាក់​មក​ជា‌មួយ​ផង ឯ​ព្រះបាទ​ដាវីឌ​បាន​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា‌មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​អប៊ី‌នើរ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ព្រះ‌បាទ​ដាវីឌ​បាន​រៀបចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ នឹង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លោក​អប៊ី‌នើរ​ចូល​ទៅ​ជួប​ស្តេច​ទត​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ស្តេច​ទត​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​ជូន​លោក​អប៊ី‌នើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អ៊ីសាក​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​អស់​លោកទាំង​នោះ ហើយពួក​គេ​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។


រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។


អ័ប៊ី‌នើរ​ក៏​មាន​ប្រ‌សាសន៍​ទៅ​ពួក​បេនយ៉ាមីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​គ្រួសារ​បេនយ៉ាមីន​ទាំង​អស់។


នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា៖ «ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ»។ ដូច្នេះ ដាវីឌ​បាន​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។


គឺ​នៅ​ឆ្នាំ​ទី​បីនៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​បាន​ជប់‌លៀង​ដល់​ពួក​មន្ត្រី និង​ពួក​រាជ​បម្រើ​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អភិជន និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំងប៉ុន្មាន ក៏​នៅ​ចំពោះ​ស្ដេច​ដែរ


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម