ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កាដ​ក៏​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​បី​ឆ្នាំ នៅ​ក្នុង​ស្រុក? ឬព្រះ‌ករុណា​ត្រូវ​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​បី​ខែ ដែល​គេ​ដេញ​តាម? ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​បី​ថ្ងៃ​នៅ​ក្នុង​ស្រុក​វិញ? សូម​ពិចារ‌ណា​ឥឡូវ​ចុះ ហើយ​មាន​រាជ‌ឱង្ការ​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទូល‌បង្គំ​មក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះកាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​៣​ខែ កំពុង​ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​បន្ទូល​មក ឲ្យ​ទូលបង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក

សូមមើលជំពូក

អាល់គីតាប

លោក​កាដ​ចូល​ទៅ​ជួប​ស្តេច​ទត​សួរ​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ឬ​ក៏​ស្តេច​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ កើត​ឡើង​នៅ​ក្នុង​ស្រុក អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ស្តេច​ពិចារណា​មើល​ចុះ ខ្ញុំ​នឹង​នាំ​ចម្លើយ​ទៅ​ជូន​អុលឡោះដែល​ចាត់​ខ្ញុំ​ឲ្យ​មក»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 24:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ព្រះបាទ​ដាវីឌ​កើត​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា រួច​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​ថា៖ «គឺ​ដោយ​ព្រោះ​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្ដេចសូល ដែល​បាន​កម្ចាយ​ឈាម ដ្បិត​ទ្រង់​បាន​សម្លាប់​ពួក​គីបៀន»។


ឲ្យ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "យើង​ដាក់​សេចក្ដី​ទាំង​បី​នេះ​ឲ្យអ្នក ចូរ​រើស​យក​មួយ​ចុះ ឲ្យ​យើង​បាន​ធ្វើ​យ៉ាង​នោះ​ដល់​អ្នក"»។


នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​អ្នក និង​គ្រួសារ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​ប្រាំពីរ​ឆ្នាំ»។


ទោះ​បើ​អំណត់​បី​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ​ក្នុង​រវាង​បី​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​បី​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល"។ ឥឡូវ​នេះ ចូរ​ពិចារ‌ណា​ឥឡូវ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា»។


ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត ឬ​មហន្តរាយ​ដែល​បំផ្លាញ នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។


ក្រោយ​ពី​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​នីល​ហើយ នោះ​ប្រាំពីរ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ។


«កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​យើង ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​យើង​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ ហើយ​ឲ្យ​គេ​កើត​មាន​អំណត់ ព្រម​ទាំង​កាត់​មនុស្ស និង​សត្វ​ចេញ​ពី​ស្រុក​នោះ


អ្នក​រាល់​គ្នា​នឹង​អស់​កម្លាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​អ្នក​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។


យើង​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​ការ​សង‌សឹក​នៃ​សេចក្ដី​សញ្ញា​មក​លើ​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន ហើយ​យើង​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទៀត រួច​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។


ប៉ុន្ដែ ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ថា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្នុង​ជំនាន់​លោក​អេលី‌យ៉ា កាល​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ ក៏​មាន​អំណត់​ជា​ខ្លាំង​កើត​ឡើង​ពេញ​ក្នុង​ស្រុក


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ដោយ​ជំងឺ​រីងរៃ ជំងឺ​គ្រុន​ក្ដៅ កើត​ពិស ក្តៅ​ខ្លួន​ដូច​ភ្លើង និង​កើត​មាន​ការ​រាំង​ស្ងួត ស្រូវ​ស្កក ហើយ​ក្រាស៊ី។ សេចក្ដី​វេទនា​ទាំង​នេះ​នឹង​ដេញ​តាម​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ និង​ឫស‌ដូង‌បាត កម​រមាស់ ដែល​មើល​មិន​ជា។


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ត្រង់​ជើង ឲ្យ​កើត​មាន​ដំបៅ​កាច​អាក្រក់ មើល​មិន​ជា ចាប់​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។


គេ​នឹង​ឡោម​ព័ទ្ធ​អ្នក​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​អ្នក រហូត​ទាល់​តែ​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​របស់​អ្នក។ គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ ពាស​ពេញ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។


ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចា‌រណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​គ្រួសារ​លោក​ទាំង​អស់​គ្នា​ហើយ ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ»។