Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះកាឌ់​ក៏​ទៅ​ឯ​ដាវីឌ​ទូល​ថា តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ណា ចង់​ឲ្យ​មាន​អំណត់​៧​ឆ្នាំ​នៅ​ក្នុង​នគរ ឬ​ចង់​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​៣​ខែ កំពុង​ដែល​គេ​ដេញ​តាម ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​៣​ថ្ងៃ​នៅ​ក្នុង​នគរ​វិញ សូម​ពិចារណា​ឥឡូវ​ចុះ ហើយ​មាន​បន្ទូល​មក ឲ្យ​ទូលបង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ កាដ​ក៏​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​បី​ឆ្នាំ នៅ​ក្នុង​ស្រុក? ឬព្រះ‌ករុណា​ត្រូវ​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​បី​ខែ ដែល​គេ​ដេញ​តាម? ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​បី​ថ្ងៃ​នៅ​ក្នុង​ស្រុក​វិញ? សូម​ពិចារ‌ណា​ឥឡូវ​ចុះ ហើយ​មាន​រាជ‌ឱង្ការ​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទូល‌បង្គំ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ឬ​ក៏​ព្រះ‌ករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះ‌ករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 លោក​កាដ​ចូល​ទៅ​ជួប​ស្តេច​ទត​សួរ​ថា៖ «តើ​ស្តេច​ពេញ​ចិត្ត​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ ឬ​ក៏​ស្តេច​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ កើត​ឡើង​នៅ​ក្នុង​ស្រុក អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ស្តេច​ពិចារណា​មើល​ចុះ ខ្ញុំ​នឹង​នាំ​ចម្លើយ​ទៅ​ជូន​អុលឡោះដែល​ចាត់​ខ្ញុំ​ឲ្យ​មក»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន


ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង


នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក នឹង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ


ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក នឹង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូលបង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​ជា​យ៉ាង​ណា


ឬ​សេចក្ដី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត ឬ​សេចក្ដី​ហិន‌វិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់​ផង


ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ


កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​អញ ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​អញ​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ ហើយ​ឲ្យ​គេ​កើត​មាន​សេចក្ដី​អំណត់ ព្រម​ទាំង​កាត់​មនុស្ស នឹង​សត្វ​ចេញ​ពី​ស្រុក​នោះ​ផង


នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។


អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា​នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ


ខ្ញុំ​ក៏​និយាយ​ប្រាកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រាអែល​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ នឹង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស នឹង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ នឹង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទនឹង​ឫស‌ដូង‌បាត កម ហើយ​នឹង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។


គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ


ដូច្នេះ សូម​ជំរាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅហ្វាយ​យើង​ខ្ញុំ នឹង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម