ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 21:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គាត់​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល យ៉ូណា‌ថាន​កូន​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​គាត់​ចោល​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​វា​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា​នៃ​ដាវីឌ​បាន​សំឡាប់​វា​ទៅ

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេញ​មក​ត‌ទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត​បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 21:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អាំណូន​មាន​មិត្ត​ម្នាក់ ឈ្មោះ​យ៉ូ‌ណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ ជា​មនុស្ស​ឈ្លាស​វៃ​ណាស់។


មាន​ចម្បាំង​មួយ​ទៀត នៅ​ត្រង់​ក្រុង​កាថ នៅ​ទី​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​ម្នាក់ មាន​ម្រាម​ដៃ​ប្រាំមួយ​ទាំង​សង​ខាង ហើយ​ជើង​ទាំង​សង​ខាង​ក៏​មាន​ម្រាម​ប្រាំមួយ​ដែរ រួម​ទាំង​អស់​ម្ភៃបួន គាត់​ក៏​ជា​កូន​ចៅ​របស់​អ្នក​ដែល​មាន​មាឌ​ធំ​នោះ​ដែរ។


អ្នក​ទាំង​បួន​នេះ​ជា​កូន​ចៅ​របស់​អ្នក​មាន​មាឌ​ធំ​សម្បើម ដែល​នៅ​ក្រុង​កាថ ហើយ​បាន​ស្លាប់​ដោយ​ដៃ​ព្រះបាទ​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់។


តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ស្ដេច​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា?"»


អ៊ីសាយ​បង្កើត​អេលាប ជា​កូន​ច្បង អ័ប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី


យ៉ូណា‌ថាន ជា​មា​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ និង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា‌មួយ​ពួក​បុត្រ​របស់​ស្តេច។


នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ»។


ពួក​ភីលី‌ស្ទីន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​បំបាក់​ទ័ព​អ៊ី‌ស្រាអែល ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​យើង​ល​មើល​ចុះ»។


ពួក​ភីលី‌ស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។


ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា​ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​ដូច​ជា​សត្វ​មួយ​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ»។