Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កាល​វា​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា​នៃ​ដាវីឌ​បាន​សំឡាប់​វា​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​គាត់​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល យ៉ូណា‌ថាន​កូន​សាំម៉ា ជេដ្ឋា​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​គាត់​ចោល​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ព្រះ‌បាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គាត់​បាន​បបួល​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេញ​មក​ត‌ទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​សាំ‌ម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត​បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អាំណូន​មាន​ពួក‌ម៉ាក​ម្នាក់​ឈ្មោះ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា ជេដ្ឋា​របស់​ដាវីឌ ជា​មនុស្ស​ឆ្លៀវ‌ឆ្លាត​ណាស់


នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះមាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ


អ្នក​ទាំង​៤​នេះ​ជា​ពូជ​នៃ​អ្នក​មាន​មាឌ​ធំ​សំបើម ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ទៅ ដោយ​ដៃ​ដាវីឌ នឹង​ពួក​ទ័ព​ទ្រង់។


តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ នឹង​ស្តេច​នៃ​ក្រុង​សេផា‌វែម ក្រុង​ហេណា នឹង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។


អ៊ីសាយ​បង្កើត​អេលាប ដែល​ជា​កូន​ច្បង​របស់​អ័ប៊ី‌ន៉ាដាប់ ជា​កូន​ទី​២ សាំម៉ា​ទី​៣


ឯ​យ៉ូណា‌ថាន ជា​ញាតិ​វង្ស​នឹង​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ នឹង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា​មួយ​នឹង​ពួក​បុត្រ​របស់​ស្តេច


នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ


វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ


ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រាអែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម