សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។
២ សាំយូអែល 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពលទ័ពខាងយ៉ូអាប់ បានមកឡោមព័ទ្ធសេបា នៅក្រុងអេបិល តំបន់បេត-ម្អាកា គេលើកដីឲ្យខ្ពស់ស្មើនឹងកំផែងក្រុង ហើយពួកទ័ពក៏បុកកំផែងក្រុង ដើម្បីរំលំចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករម្លើងកំពែងក្រុងឲ្យរលំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ អាល់គីតាប លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករំលើងកំពែងក្រុងឲ្យរលំ។ |
សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។
បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ហេតុនោះបានជាព្រះយេហូវ៉ាមានព្រះបន្ទូលអំពីស្តេចអាសស៊ើរថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ។
គឺមានទីក្រុងមួយតូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំមួយមកទាស់ ក៏ឡោមព័ទ្ធ ហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ។
ហេតុនោះបានជាព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរស្តេចអាសស៊ើរដូច្នេះថា "គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ។
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
ចំពោះដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ពួកស្តេចសាសន៍យូដា ដែលត្រូវរំលំ ដើម្បីការពារទាស់នឹងសត្រូវឡើងមកឡោមព័ទ្ធ ហើយទាស់នឹងដាវ ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។
រួចនាំទាហានមកឡោមព័ទ្ធ ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ ធ្វើបន្ទាយទាស់នឹងក្រុងនេះ ហើយធ្វើគ្រឿងសស្ត្រាវុធបុកទម្លាយកំផែងជុំវិញផង។
ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវឯងគ្រប់ទិស