Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 សេបា បាន​ដើរ​កាត់​ទឹក​ដី​កុល‌សម្ព័ន​អ៊ីស្រា‌អែល​ទាំង​មូល ទៅ​ដល់​ត្រឹម​ក្រុង​អេបិល តំបន់​បេត-ម្អាកា ហើយ​ពួក​ប៊ីគ្រី បាន​នាំ​គ្នា​ទាំង​អស់​ចូល​ទៅ​តាម​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-‌បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ្នក​នោះ​ដើរ​កាត់​គ្រប់​ទាំង ខែត្រ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែលទៅ ដល់​ត្រឹម​ក្រុង​អេបិល-បេត-ម្អាកា ហើយ​ពួក​បេរី ក៏​មូល​គ្នា​ទាំង​អស់​ទៅ​តាម​វា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​គាត់​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្ដា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។


ពល​ទ័ព​ខាង​យ៉ូអាប់ បាន​មក​ឡោម‌ព័ទ្ធ​សេបា នៅ​ក្រុង​អេបិល តំបន់​បេត-ម្អាកា គេ​លើក​ដី​ឲ្យ​ខ្ពស់​ស្មើនឹង​កំផែង​ក្រុង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង​ក្រុង ដើម្បី​រំលំ​ចោល។


អេលី‌ផាលេត​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម​កូន​អ័ហ៊ី‌ថូផែល ពី​ស្រុក​គីឡោ


បេន-ហាដាដ​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថា‌លី​ទាំង​អស់


នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។


ព្រះបាទ​បេន-ហាដាដ​ក៏​ស្តាប់​តាម​ព្រះបាទ​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថា‌លី​ផង។


ចេញ​ពី​ទី​នោះ គេ​បន្ត​ដំណើរ​មក​ដល់​ប្អៀរ ជា​អណ្តូង​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ប្រជាជន​មក​ជួប​ជុំ​គ្នា នោះ​យើង​នឹង​ឲ្យ​ទឹក​ដល់​ពួកគេ»។


ក្រុង​គីបៀន រ៉ាម៉ា ប្អៀរ៉ុត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម