Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:15 - អាល់គីតាប

15 លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទី‌ក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​ឲ្យ​រលំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពល​ទ័ព​ខាង​យ៉ូអាប់ បាន​មក​ឡោម‌ព័ទ្ធ​សេបា នៅ​ក្រុង​អេបិល តំបន់​បេត-ម្អាកា គេ​លើក​ដី​ឲ្យ​ខ្ពស់​ស្មើនឹង​កំផែង​ក្រុង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង​ក្រុង ដើម្បី​រំលំ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោម‌ព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​ឲ្យ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រម្លើង​កំពែង​ក្រុង​ឲ្យ​រលំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពួក​ខាង​យ៉ូអាប់​ក៏​មក​ឡោម‌ព័ទ្ធ​វា នៅ​ក្រុង​អេបិល-បេតា-ម្អាកា គេ​លើក​ដី​បង្គរ​ឡើង ធ្វើ​ជា​ផ្លូវ​ទៅ​ដល់​កំផែង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង ដើម្បី​នឹង​រំលំ​ចេញ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-បេត‌ម៉ាកា។ រីឯ​ជន‌ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​គាត់​ដែរ។


ស្តេច​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ស្តេច​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រ‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-បេត-ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល។


ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


ចំពោះ​ស្តេច​អាស្ស៊ី‌រី​វិញ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ស្តេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។


ក្នុង​ទីក្រុង​តូច​មួយ មាន​មនុស្ស​រស់​នៅ​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ។ ស្ដេច​ដ៏​ខ្លាំង​ពូកែ​មួយ​នាក់​បាន​លើក​ទ័ព​មក​វាយ​យក​ក្រុង​នោះ ទាំង​បង្កើត​សស្រ្ដា‌វុធ​យ៉ាង​សំបើម​ឡោម‌ព័ទ្ធ​ទីក្រុង។


ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។


ជន‌ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជា‌ជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ បន្ទូល​ដែល​ទ្រង់​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ទ្រង់​មើល​ឃើញ​ស្រាប់។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​ផ្ដួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: «ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ ហើយ​សង់​ប៉ម​ឲ្យ​ខ្ពស់ ដើម្បី​វាយ​លុក​ក្រុង​យេរូ‌សាឡឹម! ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់។


បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សម្រាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្រ្ដា‌វុធ​ដ៏​ធំៗ ត្រៀម​ជុំ‌វិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។


នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម