ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា៖ «កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ទូល​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ទូលបង្គំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ទូលបង្គំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ទូលបង្គំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង សុខ​សប្បាយ​ទេ​ឬ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា កាល​យ៉ូអាប់​បាន​ចាត់​ទូលបង្គំ ជា​អ្នក​បំរើ​នៃ​ព្រះ‌ករុណា​មក នោះ​ទូលបង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ

សូមមើលជំពូក

អាល់គីតាប

ទត​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ជម្រាប​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ខ្ញុំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ខ្ញុំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង» យ៉ូអាប់​តប​ថា៖ «កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ»


ដូច្នេះ ស្តេច​ប្រាប់​ថា៖ «ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន»។ គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​គូស៊ី​ថា៖ «តើ​អាប់សា‌ឡុម​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ គូស៊ី​ទូល​ឆ្លើយ​ថា៖ «សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ»។


រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា៖ «បង​អើយ សុខ​សប្បាយ​ទេ?» យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប


ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។