ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​ដាវីឌ​បាន​ចែកពល​ទ័ព​ជា​បី​កង មួយ​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត​នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «យើង​ក៏​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ

សូមមើលជំពូក

អាល់គីតាប

គាត់​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទូល‌បង្គំ សូម​ថ្វាយ​សេចក្ដី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​អង្គ​ទ្រង់​វិញ។


តែ​អ័ប៊ី‌សាយ​កូន​សេរូយ៉ា បាន​មក​ការពារ​ជំនួស ក៏​កាប់​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ព្រះបាទ​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា៖ «ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ ក្នុង​ទី​ចម្បាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ»។


អ័ប៊ី‌សាយ​ជា​ប្អូន​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាមសិប នោះ លោក​បាន​លើក​លំពែង​សម្លាប់​សត្រូវ​អស់​បីរយ​នាក់ ហើយ​លោក​ក៏​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ទាំង​បី​រូប​នោះ​ដែរ។


មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ


ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់សា‌ឡុម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ។


ខ្ញុំ​មិន​ខ្លាច​មនុស្ស​ទាំង​សល់‌សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។


លោក​បាន​ចែក​មនុស្ស​បីរយ​នាក់​ចេញ​ជា​បី​ពួក ហើយ​ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​ទទេ ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។


ដូច្នេះ គេឌាន និង​មនុស្ស​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ ក៏​ចូល​ទៅ​ជាយ​ជំរំ​ទ័ព​របស់គេ នៅ​វេលា​ចាប់​ផ្ដើម​យាម​កណ្ដាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម។ គេ​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​បំបែក​ក្អម​ដែល​កាន់​នៅ​ដៃ។


អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ប្រមូល​មនុស្ស​របស់​គាត់ ហើយ​ចែក​ពួក​គេ​ជា​បី​ក្រុម រួច​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​ទី​វាល តែ​កាល​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ចេញ​ពី​ទី​ក្រុង​មក គាត់​ក៏​ស្ទុះ​ចូល​ទៅ​វាយ​ប្រហារ​គេ​ភ្លាម។


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ស្ដេច​សូល​រៀប​ពល​ទ័ព​ជា​បី​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ រហូត​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ជា​គ្មាន​ពីរ​នាក់​នៅ​ជា‌មួយ​គ្នា​ឡើយ។