ពេលគេចេញទៅបាត់ហើយ នោះអ្នកទាំងពីរក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ព្រះបាទដាវីឌ ដោយពាក្យថា៖ «សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ»។
២ សាំយូអែល 17:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ លុះថ្ងៃភឺ្លឡើង គ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ផុតឥតសល់ម្នាក់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌ និងបណ្ដាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌនឹងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។ អាល់គីតាប ស្តេចទត និងបណ្តាជនទាំងអស់ដែលនៅជាមួយ នាំគ្នាឆ្លងទន្លេយ័រដាន់។ លុះព្រលឹមស្រាងៗ ពួកគេឆ្លងទន្លេយ័រដាន់ ទាំងអស់គ្នាគ្មានសល់នរណាម្នាក់ឡើយ។ |
ពេលគេចេញទៅបាត់ហើយ នោះអ្នកទាំងពីរក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ព្រះបាទដាវីឌ ដោយពាក្យថា៖ «សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ»។
ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
ហើយជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំជាអ្នកបម្រើលោក បានរាប់ពលទ័ពដែលនៅក្រោមបញ្ជាយើងខ្ញុំ ពុំឃើញមានបាត់អ្នកណាម្នាក់ក្នុងពួកយើងខ្ញុំឡើយ។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។