Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ ដាវីឌនឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ លុះ​ថ្ងៃ​ភ្លឺ​ឡើង នោះ​គ្រប់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ទាំង​អស់​ផុត​ឥត​សល់​ដល់​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ឆ្លង​ទន្លេ​យ័រ‌ដាន់ លុះ​ថ្ងៃ​ភឺ្ល​ឡើង គ្រប់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​ផុត​ឥត​សល់​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្តេច​ទត និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​អ្នក​ទាំង​២​ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​អណ្តូង​មក ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ ដោយ​ពាក្យ​ថា សូម​ទ្រង់​តើន​ឡើង​យាង​ឆ្លង​ទឹក​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​អ័ហ៊ី‌ថូ‌ផែល​បាន​បញ្ចេញ​គំនិត​ទាស់​នឹង​ទ្រង់​យ៉ាង​នេះ​ហើយ


កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


រួច​មក​ដាវីឌ​យាង​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម ឯ​អាប់‌សា‌ឡំម នឹង​ពួក​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឆ្លង​ទន្លេ​យ័រដាន់​ទៅ


៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រលឹង​ទូលបង្គំ​ត្រូវ​បង្អោន នៅ​ក្នុង​ខ្លួន ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹក​ចាំ​ពី​ទ្រង់ នៅ​ក្នុង​ស្រុក ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើម៉ូន នឹង​ភ្នំ​មីតសារ


មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។


យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ


នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប


នោះ​គឺ​ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ទ្រង់​មាន​បន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់‌ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម