ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ហ៊ូសាយ​រៀបរាប់​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ថា៖ «អ័ហ៊ី‌ថូផែល​បាន​ទូល​ប្រាប់​ដល់​អាប់សា‌ឡុម និង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា គួរ​ធ្វើ​ដូច្នេះ​មួយៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហ៊ូសាយ​រៀប​រាប់​ជូន​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ទូល​ស្ដេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​លោក​ផ្ទាល់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះហ៊ូសាយ​រ៉ាយ​រឿង​ប្រាប់​សាដុក ហើយ​នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ប្រាប់​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា គួរ​ធ្វើ​ដូច្នេះ​១ៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ

សូមមើលជំពូក

អាល់គីតាប

លោក​ហ៊ូសាយ​រៀប​រាប់​ជូន​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ជម្រាប​ស្តេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ គាត់​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​គាត់​ផ្ទាល់​ដែរ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​អណ្តូង​មក ទៅ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ ដោយ​ពាក្យ​ថា៖ «សូម​ទ្រង់​តើន​ឡើង​យាង​ឆ្លង​ទឹក​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​អ័ហ៊ី‌ថូផែល​បាន​បញ្ចេញ​គំនិត​ទាស់​នឹង​ទ្រង់​យ៉ាង​នេះ​ហើយ»។


សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង