ប៉ុន្តែ អាប់សាឡុមមានរាជឱង្ការថា៖ «ចូរហៅហ៊ូសាយជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ»។
២ សាំយូអែល 15:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហ៊ូសាយ ជាសម្លាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡុមក៏យាងចូលមកដល់ក្រុងយេរូសាឡិមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ព្រះបាទដាវីឌ បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្ដេចអាប់សាឡុមយាងចូលទីក្រុងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ហ៊ូសាយ ជាសំឡាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡំមទ្រង់ក៏យាងចូលមក ដល់ក្រុងយេរូសាឡិមដែរ។ អាល់គីតាប លោកហ៊ូសាយ ជាមន្ត្រីជំនិតរបស់ស្តេចទត បានវិលចូលទៅក្រុងវិញ ចំពេលដែលសម្តេចអាប់សាឡុមចូលទីក្រុងដែរ។ |
ប៉ុន្តែ អាប់សាឡុមមានរាជឱង្ការថា៖ «ចូរហៅហ៊ូសាយជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ»។
អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្តសម្លាញ់នឹងស្តេច
អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច។
បន្ទាប់មក ចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត។