ពួកមហាតលិករបស់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអង្គម្ចាស់នៃទូលបង្គំហើយ
ពួកមន្ត្រីទូលថា៖ «បពិត្រព្រះករុណា ទ្រង់សម្រេចយ៉ាងណា ទូលបង្គំទាំងអស់គ្នានឹងធ្វើតាម»។
ពួកមហាតលិករបស់ស្តេចទូលថា បពិត្រ ព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀប នឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
ពួកមន្ត្រីជម្រាបថា៖ «ស្តេចសម្រេចយ៉ាងណា ខ្ញុំទាំងអស់គ្នានឹងធ្វើតាម»។
ដូច្នេះ ព្រះបាទដាវីឌមានរាជឱង្ការទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមជាមួយទ្រង់ថា៖ «ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡុមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើង ហើយប្រហារពួកក្រុងដោយមុខដាវ»។
នោះស្ដេចក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាងដប់នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ
បន្ទាប់មក ស៊ីបាទូលទៅស្តេចថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងធ្វើតាមព្រះរាជឱង្ការរបស់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ»។ ចំណែកមេភីបូសែត ត្រូវបរិភោគនៅតុជាមួយព្រះបាទដាវីឌ ដូចជាបុត្រណាមួយរបស់ស្តេច។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា៖ «សូមសម្រេចតាមតែគំនិតរបស់លោក ហើយធ្វើតាមតែចិត្តប្រាថ្នាចុះ មើល៍ ខ្ញុំនៅជាមួយលោកស្រាប់ហើយ»។