ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

សូមមើលជំពូក

អាល់គីតាប

លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។


កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្តី​ស្លាប់​ហើយ នាង​ក៏​យំ​សោក​នឹង​ប្តី


ព្រះបាទ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក ពេល​ព្រះ‌អង្គ​បាន​ត្រឡប់​ចូល​មក​ក្នុង​ដំណាក់​វិញ ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បម្រើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ។


នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញា​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា៖ «សូម​ស្តាប់! សូម​ស្តាប់! សូម​ជម្រាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។


ហេ‌លែស​ជា​ពូក​ប៉ាលធី អ៊ីរ៉ា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា


ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ី‌យ៉ា​ថា៖ «មើល៍! មហេសី​របស់​យេរ៉ូ‌បោម​មក​សួរ​អ្នក ពី​ដំណើរ​កូន​ដែល​ឈឺ អ្នក​ត្រូវ​ប្រាប់​នាង»។ ពេល​ព្រះ​នាង​ចូល​មក ព្រះ​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ទៀត។


ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា


ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។


បន្ទាប់​មក មាន​ពួក​ត្កូអា បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត នៅ​ទល់​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​កំផែង​អូផែល។


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។


ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។


ចូរ​ឲ្យ​សម្លៀក​បំពាក់​របស់​ឯង​បាន​ស​ជា‌និច្ច ហើយ​កុំ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ។


ឱ​ពួក​កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​រត់​ទៅ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា ត្រូវ​ដុត​ភ្លើង​ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត-ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់​បាន​ចេញ​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ។


នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។


រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ


ដូច្នេះ ចូរ​កូន​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប តែង​ខ្លួន​ចូល​ទៅ​ក្នុង​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​កូន​ឡើយ ទាល់​តែ​លោក​បាន​ស៊ី​ផឹក​ហើយ។