អ្នកនោះសួរថា៖ «ហេតុអ្វីបានជាឯង ដែលជាកូនស្តេច រស់នៅស្គាំងស្គមរាល់តែថ្ងៃដូច្នេះ? សូមប្រាប់ឲ្យយើងដឹងផង» អាំណូនប្រាប់ថា៖ «ខ្ញុំមានចិត្តស្រឡាញ់នាងតាម៉ារ ជាប្អូនអាប់សាឡុម បងខ្ញុំណាស់»។
២ សាំយូអែល 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយ៉ូណាដាបប្រាប់ថា៖ «ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះត្រូវទូលថា "សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួលពីដៃនាងមកបរិភោគបន្តិច"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅផ្ទំនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលបិតារបស់ព្រះអង្គម្ចាស់យាងមកសួរសុខទុក្ខ ព្រះអង្គម្ចាស់ត្រូវទូលថា “សូមបិតាមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ទូលបង្គំ យកម្ហូបអាហារមកឲ្យទូលបង្គំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូណាដាបប្រាប់ថា ដូច្នេះចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច អាល់គីតាប លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅដេកនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលឪពុករបស់សម្តេចមកសួរសុខទុក្ខ សម្តេចត្រូវជម្រាបថា “សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ខ្ញុំ យកម្ហូបអាហារមកឲ្យខ្ញុំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខខ្ញុំ ដើម្បីឲ្យខ្ញុំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។ |
អ្នកនោះសួរថា៖ «ហេតុអ្វីបានជាឯង ដែលជាកូនស្តេច រស់នៅស្គាំងស្គមរាល់តែថ្ងៃដូច្នេះ? សូមប្រាប់ឲ្យយើងដឹងផង» អាំណូនប្រាប់ថា៖ «ខ្ញុំមានចិត្តស្រឡាញ់នាងតាម៉ារ ជាប្អូនអាប់សាឡុម បងខ្ញុំណាស់»។
ដូច្នេះ អាំណូនក៏ដេក ហើយក្លែងធ្វើជាឈឺ ពេលស្តេចបានយាងមកសួរ អាំណូនទូលថា៖ «សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំពីរនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានបរិភោគពីដៃនាង»។
អ័ហ៊ីថូផែលក៏ឆ្លើយថា៖ «សូមទ្រង់ចូលទៅឯពួកអ្នកម្នាងរបស់បិតាទ្រង់ ដែលបានទុកឲ្យរក្សាដំណាក់ចុះ នោះពួកអ៊ីស្រាអែលទាំងអស់ និងដឹងថា បិតាទ្រង់ស្អប់ខ្ពើមដល់ទ្រង់ហើយ នោះពួកអ្នកទាំងប៉ុន្មានដែលនៅជាមួយទ្រង់ គេនឹងមានកម្លាំងឡើង»។
ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។