ដាវីឌសួរទៀតថា៖ «តើយ៉ាងម៉េចទៅហើយ? សូមប្រាប់ខ្ញុំមើល៍!» គាត់ជម្រាបថា៖ «កងទ័ពបានរត់ចេញពីសមរភូមិ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយ»។
២ សាំយូអែល 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាវីឌសួរយុវជនដែលនាំដំណឹងមកជម្រាបនោះថា៖ «ម្តេចបានជាអ្នកដឹងថា ស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគត?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌសួរអ្នកកំឡោះ ដែលនាំដំណឹងមកជំរាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូលនឹងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយដូច្នោះ អាល់គីតាប ទតសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់?»។ |
ដាវីឌសួរទៀតថា៖ «តើយ៉ាងម៉េចទៅហើយ? សូមប្រាប់ខ្ញុំមើល៍!» គាត់ជម្រាបថា៖ «កងទ័ពបានរត់ចេញពីសមរភូមិ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយ»។
យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។