ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ ដោយការធ្វើជំនួញ ហើយពីស្តេចស្រុកអារ៉ាប់ទាំងឡាយ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត។
២ របាក្សត្រ 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រៅពីនោះ មានមាសដែលមកតាមរយៈពួកអ្នកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនោះ មានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្ដេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងពួកទេសាភិបាល នាំយកមកថ្វាយព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រៅពីនោះ មានមាសដែលមកដោយសារពួកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ នឹងពួកចៅហ្វាយស្រុក ក៏យកមាស នឹងប្រាក់មកថ្វាយសាឡូម៉ូនដែរ អាល់គីតាប លើសពីនោះមានមាសដែលបានមកពីពន្ធដារនៃទំនិញនាំចូល មាសដែលបានមកពីអ្នកជំនួញ ព្រមទាំងមាសប្រាក់ដែលស្តេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងពួកទេសាភិបាល នាំយកមកជូនស្តេចស៊ូឡៃម៉ាន។ |
ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ ដោយការធ្វើជំនួញ ហើយពីស្តេចស្រុកអារ៉ាប់ទាំងឡាយ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត។
មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្ណាការមកថ្វាយព្រះបាទយេហូសាផាត ព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោលប្រាំពីរពាន់ប្រាំពីររយ និងពពែឈ្មោលប្រាំពីរពាន់ប្រាំពីររយ។
ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលយ៉ាងធំៗចំនួនពីររយ បានយកមាសប្រាំមួយរយតម្លឹង ដើម្បីធ្វើខែលមួយៗ។
ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ នៅក្រុងយេរូសាឡិម ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
សូមព្រះអង្គបន្ទោសសត្វព្រៃ ដែលរស់នៅកណ្ដាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ នៃសាសន៍ទាំងឡាយផង គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ ដែលចូលចិត្តនឹងសង្គ្រាម។
សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ!
ស្តេចទាំងអស់នៅស្រុកអារ៉ាប់ និងអស់ទាំងស្តេចនៃកុលសម្ព័ន្ធនានា ដែលអាស្រ័យនៅទីរហោស្ថាន