Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក្នុង​មួយ​ឆ្នាំៗ ព្រះបាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក្នុង​មួយ​ឆ្នាំៗ ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រីឯ​មាស ដែល​មក​ដល់​សាឡូម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក្នុង​មួយ​ឆ្នាំៗ​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​ព្រះបាទ​ហ៊ីរ៉ាម​បាន​ផ្ញើ​សំពៅ​មក តាម​ពួក​អ្នក​បម្រើ និង​អ្នក​ដែល​ស្ទាត់​ខាង​ផ្លូវ​សមុទ្រ ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន អ្នក​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​អ្នក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ គេ​យក​បាន​មាស​បួន​រយ​ហាសិប​ហាប ពី​ស្រុក​នោះ​មក​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន។


ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច​ទៅ​ទៀត។ ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។


ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។


សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!


៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម