ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ប្រាំមួយរយហុកសិបប្រាំមួយហាប។
ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលមាសទម្ងន់ម្ភៃបីតោន។
រីឯមាស ដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប
ក្នុងមួយឆ្នាំៗស្តេចស៊ូឡៃម៉ានទទួលមាសទម្ងន់ម្ភៃបីតោន។
ចំណែកឯព្រះបាទហ៊ីរ៉ាមបានផ្ញើសំពៅមក តាមពួកអ្នកបម្រើ និងអ្នកដែលស្ទាត់ខាងផ្លូវសមុទ្រ ថ្វាយដល់ព្រះបាទសាឡូម៉ូន អ្នកទាំងនោះក៏ទៅជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ គេយកបានមាសបួនរយហាសិបហាប ពីស្រុកនោះមកថ្វាយដល់ព្រះបាទសាឡូម៉ូន។
ព្រះបាទសាឡូម៉ូនបានប្រទានដល់មហាក្សត្រិយ៍ស្រុកសេបា តាមបំណងព្រះហឫទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេចទៅទៀត។ ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។
ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ នៅក្រុងយេរូសាឡិម ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ!
៙ សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ ហើយសូមឲ្យគេយកតង្វាយជាមាស ពីស្រុកសេបា មកថ្វាយព្រះអង្គ សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។