Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច​ទៅ​ទៀត។ ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​ព្រះ‌បាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម ស្ដេច​ប្រគល់​ឲ្យ​ទាំង​អស់។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះ‌នាង លើស​ពី​អ្វីៗ​ដែល​ព្រះ‌នាង​បាន​យក​មក​ថ្វាយ​ស្ដេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះ‌មហា‌ក្សត្រិ‌យានី និង​រាជ​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ស្តេច​សាឡូម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម​ស្តេច​ប្រគល់​ឲ្យ​ទាំង​អស់។ ស្តេច​ស៊ូឡៃ‌ម៉ាន​ជូន​របស់​ទៅ​នាង លើស​ពី​អ្វីៗ​ដែល​នាង​បាន​យក​មក​ជូន​ស្តេច​ទៅ​ទៀត។ បន្ទាប់​មក មហា‌ក្សត្រិ‌យានី និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​ពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។


ស្ដេច​យក​ឈើ​ចន្ទន៍​នោះ មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ។


ក្នុង​មួយ​ឆ្នាំៗ ព្រះបាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប។


៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច!


ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម