ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រា​នោះ ព្រះ‌បាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-‌គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក សាឡូម៉ូន​ទ្រង់​យាង​ទៅ​ឯ​ក្រុង​អេស៊ាន-គេប៊ើរ នឹង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដំម

សូមមើលជំពូក

អាល់គីតាប

គ្រា​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។

សូមមើលជំពូក



២ របា‌ក្សត្រ 8:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យេ‌ហូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។


គឺ​ព្រះបាទ​អ័សារា នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​ពី​ព្រះបាទ​អ័ម៉ាស៊ីយ៉ា បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់។


នៅ​គ្រា​ស្តេច​សាសន៍​អេដុម បាន​ដណ្ដើម​យក​ក្រុង​អេឡាត​ទៅ​ឲ្យ​សាសន៍​អេដុម ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ចេញ​ពី​ក្រុង​អេឡាត នោះ​ពួក​អេដុម​បាន​ចូល​មក​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ។


ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​ធ្វើ​នាវា​ទៅ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។


កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ នោះ​បាន​ធ្វើ​ទុក​ជា​ស្រេច ចាប់​ពី ថ្ងៃ​ដែល​គេ​ចាក់គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ធ្វើ​ហើយ ដូច្នេះ ព្រះ‌ដំណាក់​របស់​‌យេហូវ៉ា​បាន​ស្អាង​រួច​ជា​ស្រេច។


គេ​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន-គេប៊ើរ។


ដូច្នេះ ពួក​យើង​បាន​ដើរ​បង្ហួស​ពី​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​នៅ​ស្រុក​សៀរ វាង​ឆ្ងាយ​ពី​ផ្លូវ​អារ៉ាបា ពី​អេឡាត និង​អេស៊ាន-គេប៊ើ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់​វិញ។