បន្ទាប់មក ពួកសង្ឃនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចូលទៅកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរូប៊ីម។
ពួកបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។
រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន
ពួកអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធព្រះវិហារថា៖ «ចូរយកហិបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យអ្នករាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបម្រើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ហើយដល់អ៊ីស្រាអែល ជាប្រជារាស្ត្រទ្រង់ផង
ហើយជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ
ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មកដែរ ហើយពួកលេវីគេលើកសែងហិប។
ព្រះបាទសាឡូម៉ូន និងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបាននាំគ្នាមកគាល់ទ្រង់ គេនៅមុខហិប ទាំងថ្វាយយញ្ញបូជា ជាចៀម និងគោយ៉ាងសន្ធឹក ដែលរាប់ចំនួនមិនបាន។
ចេរូប៊ីមទាំងពីរត្រដាងស្លាប ពីលើកន្លែងសម្រាប់ដាក់ហិប ហើយក៏គ្របពីលើហិប និងឈើស្នែង។
យើងក៏បានដាក់ហិប ដែលក្នុងហិបនោះមានសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល»។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក របស់ព្រះអង្គ ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។
លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។