Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​វាស់​បណ្តោយ​ទី​នោះ​បានម្ភៃ​ហត្ថ ហើយ​ទទឹង​បាន​ម្ភៃ​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​វាស់​ផ្នែក​ខាង​ក្នុង​ទីសក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទីសក្ការៈ​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 លោក​វាស់​បណ្តោយ​ទី​នោះ​បាន​២០​ហត្ថ ហើយ​ទទឹង​បាន​២០​ហត្ថ នៅ​ខាង​មុខ​ព្រះ‌វិហារ រួច​លោក​ប្រាប់​មក​ខ្ញុំ​ថា ទី​នេះ​ជា​ទី​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​វាស់​ផ្នែក​ខាង​ក្នុង​ម៉ាស្ជិទ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​គាត់​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទី‌សក្ការៈ​បំផុត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​ម្ភៃ​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តា‌ត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សម្រាប់​ទទួល​ព្រះ‌បន្ទូល។


ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ម្ភៃ​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាស‌នា​ដែល​ធ្វើ​ពី​ឈើ​តា‌ត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ។


ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំ‌វិញ។


ហើយ​ទាំង​ឆ្នាំង ដង្កៀង ចាន​គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សម្រាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សម្រាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។


រួច​ពួក​សង្ឃ​ក៏​សែង​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ចូល​ទៅ តម្កល់​ទុក​នៅ​កន្លែង​ដែល​បម្រុង​ទុក​ឲ្យ គឺ​នៅ​ទី​ទទួល​ព្រះ‌បន្ទូល ជា​ទី​បរិសុទ្ធ​បំផុត​ត្រង់​ក្រោម​ស្លាប​នៃ​ចេរូ‌ប៊ីម ក្នុង​ព្រះ‌វិហារ


ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​ម្ភៃ​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​ម្ភៃ​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទម្ងន់​ប្រាំមួយ​រយ​ហាប


បន្ទាប់​មក ពួក​សង្ឃ​នាំ​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ចូល​ទៅ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​ចេរូ‌ប៊ីម។


ឯ​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ មាន​ទ្វា​រ​ពីរ


ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម