មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ គេបានបាញ់ព្រួញដាក់វា ហើយរុកគួនវាជាខ្លាំង
២ របាក្សត្រ 35:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកពលធ្នូក៏បាញ់ត្រូវព្រះបាទយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសធ្ងន់ណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកពលធ្នូក៏បាញ់ត្រូវស្តេចយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា ចូរនាំយកអញចេញទៅ ដ្បិតអញត្រូវរបួសជាទំងន់ណាស់ អាល់គីតាប ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីប បានបាញ់ចំស្តេចយ៉ូសៀស។ ស្តេចបញ្ជាទៅអ្នកបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ |
មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ គេបានបាញ់ព្រួញដាក់វា ហើយរុកគួនវាជាខ្លាំង
ប៉ុន្តែ មានមនុស្សម្នាក់យឹតធ្នូរ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះ ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់អ្នកបរព្រះរាជរថថា៖ «ចូរបកត្រឡប់ក្រោយ នាំយើងចេញពីពលទ័ពទៅ យើងមានរបួសហើយ»។
រួចព្រះបាទយ៉ូរ៉ាមត្រឡប់ទៅក្រុងយេសរាល ដើម្បីព្យាបាលរបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី។ ឯព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ព្រោះទ្រង់ប្រឈួន។
ព្រះបាទយេហ៊ូវក៏យឹតធ្នូពេញកម្លាំង បាញ់ទៅត្រូវចំកណ្ដាលខ្នងព្រះបាទយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូង ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះនៅក្នុងរាជរថ។
តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះរបស់ទ្រង់ ដូច្នេះ ទ្រង់បង្គាប់ដល់អ្នកបររាជរថទ្រង់ថា៖ «ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសធ្ងន់ណាស់»។
ប៉ុន្តែ ព្រះបាទយ៉ូសៀសមិនព្រមថយបែរចេញពីព្រះបាទនេកោទេ គឺបានក្លែងខ្លួនដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឧស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ។
ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីរាជរថទៅដាក់លើរាជរថមួយទៀត នាំទៅឯក្រុងយេរូសាឡិម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់បុព្វបុរសរបស់ទ្រង់ ឯពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខនឹងព្រះបាទយ៉ូសៀស