២ របាក្សត្រ 35:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ពួកពលធ្នូក៏បាញ់ត្រូវស្តេចយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា ចូរនាំយកអញចេញទៅ ដ្បិតអញត្រូវរបួសជាទំងន់ណាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ពួកពលធ្នូក៏បាញ់ត្រូវព្រះបាទយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសធ្ងន់ណាស់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ សូមមើលជំពូកអាល់គីតាប23 ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីប បានបាញ់ចំស្តេចយ៉ូសៀស។ ស្តេចបញ្ជាទៅអ្នកបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ សូមមើលជំពូក |
រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។