ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយតង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ព្រះបាទយ៉ូសៀស
២ របាក្សត្រ 35:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់ប្រាំពីរថ្ងៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេ អស់រយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ អាល់គីតាប ប្រជាជនអ៊ីស្រអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យរំលង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។ |
ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយតង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ព្រះបាទយ៉ូសៀស
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាងប្រាំពីរថ្ងៃនៅខែអាប៊ីប ដូចយើងបានបង្គាប់អ្នកហើយ ដ្បិតនៅខែនោះហើយដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
អ្នកត្រូវបរិភោគនំបុ័ងឥតដំបែចំនួនប្រាំមួយថ្ងៃ លុះដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិក ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ»។