តើព្រះករុណាគិតថា គ្រាន់តែមានពាក្យសម្ដី និងមានកម្លាំងសម្រាប់ច្បាំងបានឬ? តើព្រះករុណាពឹងអ្នកណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ?
២ របាក្សត្រ 32:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនឹងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សម្រេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់ស្ដេច ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្ដេច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនឹងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សំរេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ អាល់គីតាប ស្តេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់គាត់ ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្តេច |
តើព្រះករុណាគិតថា គ្រាន់តែមានពាក្យសម្ដី និងមានកម្លាំងសម្រាប់ច្បាំងបានឬ? តើព្រះករុណាពឹងអ្នកណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ?
រីឯកិច្ចការផ្សេងទៀតរបស់ស្ដេចហេសេគា និងពីអំណាចរបស់ទ្រង់ទាំងប៉ុន្មាន ដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។
ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយក្រុមជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទីពីរ
កាលព្រះបាទហេសេគាឃើញថា ព្រះបាទសានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡិមដែរ
គឺព្រះបាទហេសេគា ដែលបានទប់រន្ធទឹកខាងលើនៃជ្រោះគីហុន បង្ហូរតម្រង់ចុះមក ដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចម្រើនឡើង ក្នុងគ្រប់ការទាំងអស់។
គេប្រមូលមនុស្សជាច្រើនមកទប់អស់ទាំងប្រឡាយទឹក និងជ្រោះទឹកដែលហូរកាត់ស្រុកនោះ ដោយនិយាយគ្នាថា៖ «នឹងទុកឲ្យពួកស្តេចអាសស៊ើរមកដល់ទីនេះ ឃើញមានទឹកជាច្រើនធ្វើអី?»។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសម្រេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើននោះ ទើបបានជ័យជម្នះ។
តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា?
ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ?