២ របាក្សត្រ 32:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ធ្វើឃ្លាំងដាក់ស្រូវ ស្រាទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសម្រាប់ដាក់សត្វគ្រប់មុខ និងក្រោលសម្រាប់ហ្វូងចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង ព្រមទាំងរោងសំរាប់ដាក់សត្វគ្រប់មុខ នឹងក្រោលសំរាប់ហ្វូងចៀម អាល់គីតាប ស្តេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោល សម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។ |
ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើយើងឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះ យើងបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង
ទ្រង់ក៏មានរោងសម្រាប់សេះបួនម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះមួយម៉ឺនពីរពាន់នាក់។
ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម
ព្រះបាទហេសេគាមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងល្បីល្បាញ ស្ដេចបានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយគ្រឿងប្រដាប់ល្អគ្រប់មុខ
ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់។