ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 30:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នៅ​ខែ​ទី​ពីរ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* នៅ​ខែ​ទី​ពីរ។ ពេល​នោះ អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​នឹង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែរ​នៅ​ខែ​ទី​២​នោះ

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​ជា​ច្រើន​បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ នៅ​ខែ​ទី​ពីរ។ ពេល​នោះ​អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះ‌ករ។

សូមមើលជំពូក



២ របា‌ក្សត្រ 30:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​មិន​ដែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលង​បែប​នេះ តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​រហូត​មក


គេ​ក៏​ប្រុង‌ប្រៀប​នាំ​គ្នា​ទៅ​យក​អស់​ទាំង​អាស‌នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​អាស‌នា​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ដុត​កំញាន បោះ​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន


រួច​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​ពីរ ពួក​សង្ឃ និង​ពួក​លេវី​នឹក​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​តង្វាយ​ដុត​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ


ព្រះបាទ​យ៉ូសៀស ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​មួយ


គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​មាន‌អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​កូន​ចៅ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​សារ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​ក៏​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ។