Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​មាន‌អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​កូន​ចៅ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​សារ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​ក៏​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​ដំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ​ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា​បាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 9:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នៅ​ខែ​ទី​ពីរ​នោះ។


មាន​បណ្ដា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រាអិម ពួក​ម៉ាណា‌សេ ពួក​អ៊ីសា‌ខារ និង​ពួក​សាប់‌យូឡូន ដែល​មិន​បាន​សម្អាត​ខ្លួន​ទេ ប៉ុន្តែ គេ​បាន​បរិ‌ភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​អធិ‌ស្ឋាន​ឲ្យ​គេ​ថា៖


ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ


គេ​ត្រូវ​ប្រារព្ធ​ពិធី​នេះ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ខែ​ទីពីរ ថ្ងៃ​ទី​ដប់​បួន។ គេ​ត្រូវ​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


នោះ​ត្រូវ​ទុក​តង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ជា​នា​នឹង​បង‌ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក។


ពេលនោះ ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា ក៏​ជិត​មក​ដល់ មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។


ត្រូវ​ឲ្យ​ម្នាក់ៗ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន សឹម​បរិ‌ភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម