កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអិម និងកូនចៅម៉ាណាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម។
២ របាក្សត្រ 30:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាណាសេ និងពួកសាប់យូឡូន ដែលបន្ទាបខ្លួនក៏មកក្រុងយេរូសាឡិមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាន៉ាសេ នឹងពួកសាប់យូល៉ូន ដែលបន្ទាបខ្លួនក៏មកឯក្រុងយេរូសាឡិមដែរ អាល់គីតាប ប៉ុន្តែ មានមនុស្សមួយចំនួន ក្នុងកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនទទួលស្គាល់កំហុស ហើយនាំគ្នាមកក្រុងយេរូសាឡឹម។ |
កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអិម និងកូនចៅម៉ាណាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម។
រីឯពួកអ្នកដែលនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ក៏មកតាមពួកលេវីនៅក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់បុព្វបុរសគេ។
នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះព្រះយេហូវ៉ាក៏ដកសេចក្ដីក្រោធចេញពីទ្រង់ មិនបានបំផ្លាញទ្រង់ឲ្យត្រូវវិនាសអស់រលីងឡើយ ហើយមួយទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖
ពួកកូនចៅអ៊ីស្រាអែលដែលបានមកក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់ប្រាំពីរថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា។
នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយក្រុមជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង
ពេលទ្រង់មានសេចក្ដីវេទនា ក៏ទូលអង្វរព្រះយេហូវ៉ា ព្រមទាំងបន្ទាបព្រះហឫទ័យជាខ្លាំង នៅចំពោះព្រះនៃបុព្វបុរសរបស់ទ្រង់វិញ។
ឯសេចក្ដីអធិស្ឋានរបស់ស្ដេច ការដែលព្រះបានទន់ព្រះហឫទ័យទទួលទ្រង់ ព្រមទាំងអំពើបាប និងអំពើរំលងរបស់ស្ដេចទាំងប៉ុន្មាន កន្លែងនានាដែលស្ដេចបានធ្វើទីខ្ពស់ ហើយតម្កល់បង្គោលសក្ការៈ និងរូបឆ្លាក់ មុនពេលទ្រង់បានបន្ទាបអង្គទ្រង់ នោះបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុក។
ឥតបន្ទាបព្រះហឫទ័យចុះនៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូនបានប្រព្រឹត្តរំលងកាន់តែច្រើនឡើង។
ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខយើងក៏ហែកអាវ ហើយយំនៅមុខយើងដូច្នេះ នោះយើងបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
បពិត្រព្រះករុណាបេលសាសារ ជាព្រះរាជបុត្រ ទោះបើទ្រង់ជ្រាបហេតុការណ៍ទាំងនោះហើយក្ដី ក៏ព្រះហឫទ័យរបស់ព្រះករុណាមិនបានបន្ទាបដែរ
គឺដោយហេតុនោះបានជាយើងដើរទាស់ទទឹងនឹងគេ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
ប៉ុន្តែ មានពួកគេខ្លះចូលរួមជាមួយលោក ហើយបានជឿ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតដែលនៅជាមួយអ្នកទាំងនោះ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។