ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
២ របាក្សត្រ 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកអេដុមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះពួកអេដំមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង អាល់គីតាប ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។ |
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដកខ្លួនចេញពីអំណាចសាសន៍យូដា ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ។
ដ្បិតមើល៍ ដោយហេតុនោះ បានជាដូនតារបស់យើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី និងប្រពន្ធយើងរាល់គ្នាបានត្រូវចាប់ទៅជាឈ្លើយ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។