ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។
២ របាក្សត្រ 25:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែមានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួនមួយសែននាក់ អស់តម្លៃជាប្រាក់មួយរយហាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប អាល់គីតាប ស្តេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រអែល។ |
ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។
អ័ម៉ាស៊ីយ៉ាបានប្រមូលពួកយូដា ឲ្យមករួមផ្គុំគ្នាតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើមួយពាន់នាក់ និងមេលើមួយរយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់។ រាប់ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឃើញមានមនុស្សជ្រើសរើសបីសែននាក់ ដែលសុទ្ធតែអាចទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែល។
តែមានអ្នកសំណព្វរបស់ព្រះម្នាក់មកគាល់ទ្រង់ ទូលថា៖ «បពិត្រព្រះករុណាអើយ កុំឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែលទៅជាមួយទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាមិនគង់នៅជាមួយពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ។