Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តែ​មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​មក​គាល់​ទ្រង់ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អើយ កុំ​ឲ្យ​ពល‌ទ័ព​របស់​ពួក​អ៊ីស្រា‌អែល​ទៅ​ជា‌មួយ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ជា‌មួយ​ពួក​អ៊ីស្រា‌អែល គឺ​នឹង​ពួក​កូន​ចៅ​អេប្រាអិម​ទាំង​អម្បាល‌ម៉ាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មាន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ទាហាន​អ៊ីស្រា‌អែល​ចេញ​ទៅ​ជា​មួយ​ព្រះ‌ករុណា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មិន​គង់​ជា​មួយ​អ៊ីស្រា‌អែល គឺ​ព្រះអង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​មក​គាល់​ទ្រង់​ទូល​ថា បពិត្រ​ព្រះ‌ករុណា​អើយ កុំ​បើក​ឲ្យ​ពល‌ទ័ព​របស់​ពួក​អ៊ីស្រាអែល ទៅ​ជា​មួយ​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​គង់​នៅ ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល គឺ​នឹង​ពួក​កូន​ចៅ​អេប្រា‌អិម​ទាំង​អំបាល‌ម៉ាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មាន​អ្នក​ជំនិត​របស់​អុលឡោះ​មួយ​នាក់ មក​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច សូម​កុំ​ឲ្យ​ទាហាន​អ៊ីស្រ‌អែល​ចេញ​ទៅ​ជា​មួយ​ស្តេច​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​មិន​នៅ​ជា​មួយ​អ៊ីស្រ‌អែល គឺ​ទ្រង់​មិន​នៅ​ជា​មួយ​កូន​ចៅ​អេ‌ប្រា‌អ៊ីម​ទាំង​នេះ​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ចាត់​ណា‌ថាន់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា៖ «នៅ​ទី​ក្រុង​មួយ​មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ


ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។


ខណៈ​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ព្រះបាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន


នាង​និយាយ​ទៅ​ប្តី​ថា៖ «មើល៍ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង​ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ


មើល៍ ព្រះ​គង់​ជា‌មួយ​យើង ហើយ​ក៏​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ក៏​កាន់​ត្រែ សម្រាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចម្រើន​ទេ»។


ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។


ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​មួយ​សែន​នាក់ អស់​តម្លៃ​ជា​ប្រាក់​មួយរយ​ហាប។


យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម