២ របាក្សត្រ 25:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែមានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួនមួយសែននាក់ អស់តម្លៃជាប្រាក់មួយរយហាប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ស្ដេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រាអែល។ សូមមើលជំពូកអាល់គីតាប6 ស្តេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រអែល។ សូមមើលជំពូក |
មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង