ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 24:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ចុង​ឆ្នាំ​នោះ កង‌ទ័ព​សាសន៍​ស៊ីរី​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​ចូល​មក​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម បំផ្លាញ​ពួក​ដែល​ជា​ប្រធាន​ក្នុង​បណ្ដា‌ជន​ទាំង​អស់ ហើយ​រឹប​យក​របស់​ទាំង​ប៉ុន្មាន​នោះ ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភណ្ឌ​ទាំង​អស់​ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ចុង​ឆ្នាំ​នោះ​ឯង នោះ​កង‌ទ័ព​សាសន៍​ស៊ីរី គេ​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​លុក​ចូល​មក​ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក៏​បំផ្លាញ​ពួក​ដែល​ជា​ប្រធាន ក្នុង​បណ្តាជន​ទាំង​អស់​ទៅ ហើយ​អស់​ទាំង​របឹប​ដែល​គេ​ចាប់​បាន​នោះគេ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស

សូមមើលជំពូក

អាល់គីតាប

មួយ​ឆ្នាំ​កន្លង​មក​ទៀត កង‌ទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ស្តេច​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន ហើយ​បញ្ជូន​ជយ‌ភ័ណ្ឌ​ទាំង​អស់ ទៅ​ជូន​ស្តេច​នៅ​ក្រុង​ដាម៉ាស។

សូមមើលជំពូក



២ របា‌ក្សត្រ 24:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​សាសន៍​ស៊ីរី អ្នក​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​សម្លាប់​ពួក​ស៊ីរី អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។


បន្ទាប់​មក ហោរា​នោះ​ក៏​ចូល​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «សូម​ទ្រង់​ទៅ​ចម្រើន​កម្លាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត»។


ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហាដាដ​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល។


ការ​សង‌សឹក និងការ​តប​ទៅ​គេ​វិញ ស្រេច​លើ​យើង ក្នុង​កាល​ដែល​ជើង​របស់​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នៅ​ជិត​បង្កើយ ហើយ​ថ្ងៃ​ដែល​គេ​ទទួល​ផល​អាក្រក់​របស់​ខ្លួន​មក​ដល់​យ៉ាង​រហ័ស។