គេក៏ដើរទៅមកក្នុងស្រុកយូដា ប្រមូលពួកលេវីពីគ្រប់ទាំងទីក្រុងស្រុកយូដា ព្រមទាំងពួកជាប្រធាន ក្នុងវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលឲ្យមូលមកឯក្រុងយេរូសាឡិម
មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
គេក៏ដើរទៅមកក្នុងស្រុកយូដា ប្រមូលពួកលេវីពីគ្រប់ទាំងទីក្រុងស្រុកយូដា ព្រមទាំងពួកជាប្រធាន ក្នុងវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល ឲ្យមូលមកឯក្រុងយេរូសាឡិម
មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
ស្ដេចមានរាជឱង្ការទៅគេថា៖ «អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកកន្លែងដែលយើងបានរៀបចំ
រីឯស្មៀនសេម៉ាយ៉ា ជាកូននេថានេល ក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្ដេច និងពួកមេ ព្រមទាំងសង្ឃសាដុក និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្សមួយសម្រាប់អេលាសារ ហើយមួយសម្រាប់អ៊ីថាម៉ារ។
ព្រះបាទយេហូរ៉ាមមានអនុជដែលជាបុត្ររបស់ព្រះបាទយេហូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់ព្រះបាទយេហូសាផាត ស្តេចស្រុកយូដា
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ