Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 23:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ប្រាំពី នោះ​យេហូ‌យ៉ា‌ដា លោក​ចម្រើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូ‌ហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូ‌ហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អា‌សេ‌យ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីក‌គ្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា លោក​ចំរើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូហាំ អ៊ីស‌ម៉ាអែល ជា​កូន​យ៉ូហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អាសេយ៉ា ជា​កូន​អ័ដាយ៉ា នឹង​អេលី‌សាផាត ជា​កូន​ស៊ីកគ្រី

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ អ៊ីមុាំ​យេហូ‌យ៉ាដា បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហា‌ណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 23:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​យ៉ូអាស​បាន​ហៅ​សង្ឃ​យេហូ‌យ៉ា‌ដា និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​ដូច្នេះ ឥឡូវ​នេះ មិន​ត្រូវ​យក​ប្រាក់​ពី​ពួក​អ្នក​ដែល​ស្គាល់​ទៀត​ឡើយ គឺ​ត្រូវ​ប្រគល់​ប្រាក់​នោះ​សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌វិហារ​វិញ»។


គេ​ក៏​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​តាំង​ចិត្ត​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​ព្រលឹង​របស់​គេ


រាជ​កុមារ​ក៏​នៅ​ជា‌មួយ​គេ ដោយ​លាក់​ខ្លួន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ អស់​ប្រាំមួយ​ឆ្នាំ ក្នុង​ពេល​ដែល​ព្រះ‌នាង​អ័ថា‌លា​គ្រង​រាជ្យ​លើ​ស្រុក​នោះ។


ដោយ​មាន​ហេតុការណ៍​ទាំង​អស់​នេះ យើង​ខ្ញុំ​ក៏​តាំង​សញ្ញា​មួយ​យ៉ាង​មាំ‌មួន​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​មាន​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​លើ​សេចក្ដី​សញ្ញា​នោះ។


កូន​របស់​យីតសារ គឺ​កូរេ នេផេក និង​ស៊ីកគ្រី។


ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម