ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។
២ របាក្សត្រ 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមព្រះករុណាផ្ដល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង នឹងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ អាល់គីតាប ឥឡូវនេះសូមស្តេចផ្តល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចស្តេចមានប្រសាសន៍ចុះ! |
ហើយព្រះបាទសាឡូម៉ូនបានថ្វាយស្រូវភោជ្ជសាលីពីរម៉ឺនរង្វាល់ដល់ស្ដេចហ៊ីរ៉ាម ទុកជាស្បៀងអាហារសម្រាប់ពួកដំណាក់របស់ទ្រង់ និងប្រេងសម្រាំងម្ភៃរង្វាល់ គឺព្រះបាទសាឡូម៉ូនបញ្ជូនទៅជូនស្ដេចហ៊ីរ៉ាមរាល់ឆ្នាំ។
ទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់ពីរម៉ឺនរង្វាល់ ស្រូវឱកពីរម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរពីរម៉ឺនរង្វាល់ និងប្រេងពីរម៉ឺនបាថ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ»។
ពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅក្រុងយេរូសាឡិមចុះ»។
ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។
សេចក្ដីលម្អនៃព្រៃល្បាណូននឹងមកឯអ្នក គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង ដើម្បីតុបតែងកន្លែងនៃទីបរិសុទ្ធរបស់យើង ហើយយើងនឹងធ្វើឲ្យកន្លែង ដែលយើងនៅបានរុងរឿងឧត្តម។
ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។