Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូលបង្គំ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា​ជា​ម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូល‌បង្គំ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ផ្ដល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយជូរ ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ចុះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ឥឡូវ​នេះ​សូម​ស្តេច​ផ្តល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច​ស្តេច​មាន​ប្រសាសន៍​ចុះ!

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សាឡូម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ នឹង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ


នោះ​ទូលបង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​២​ម៉ឺន​រង្វាល់ ស្រូវ​ឱក​២​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២​ម៉ឺន​រង្វាល់ នឹង​ប្រេង​២​ម៉ឺន​រង្វាល់ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ។


នោះ​ពួក​ទូលបង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុបប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ចុះ។


គេ​ជួល​ពួក​ជាង​ថ្ម នឹង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ នឹង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន នឹង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។


សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ នឹង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម


ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។


មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ដែន​ស្រុក​ទល់​មុខ​នឹង​យ៉ុបប៉េ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម