ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នោះ ហាណា‌នី ជា​គ្រូ​ទាយ លោក​ចូល​គាល់​ព្រះបាទ​អេសា ជា​ស្តេច​យូដា ទូល​ថា៖ «ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ទ្រង់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ លោក​ហាណា‌នី ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ស្ដេច​ស្រុក​យូដា ទូល​ថា៖ «ដោយ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា​ទេ​នោះ កង‌ទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ​លោក​ហាណា‌នី​ជា​អ្នក​ទាយ ចូល​ទៅ​ជួប​ស្តេច​អេ‌សា​ស្តេច​ស្រុក​យូដា​ជម្រាប​ថា៖ «ដោយ​ស្តេច​ពឹង​ផ្អែក​លើ​ស្តេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ​នោះ កង‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច។

សូមមើលជំពូក



២ របា‌ក្សត្រ 16:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

«ទ្រង់ និង​ទូល‌បង្គំ​មាន​សេចក្ដី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​បិតា​ទូល‌បង្គំ និង​បិតា​របស់​ទ្រង់​ផង។ ទូល‌បង្គំ​សូម​ផ្ញើ​តង្វាយ ជា​ប្រាក់ មាស មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ»។


នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហា‌ណា‌នី​ទាស់​នឹង​ប្អាសា​ថា៖


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​សម្ដែង​មក​ទាស់​នឹង​ប្អាសា ព្រម​ទាំង​ព្រះ‌រាជ្យ‌វង្ស​ទ្រង់ តាម​រយៈ​ហោរា​យេហ៊ូវ ជា​កូន​ហា‌ណា‌នី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។


ទ្រង់​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏​គ្មាន​ដែរ។


ហើយ​ពេល​គេ​បាន​ទទួល​ជំនួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាកា‌រេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​គេ ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ព្រះ‌អង្គ​ក៏​ជួយ ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ព្រះ‌អង្គ។


នៅ​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជម្នះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ


ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។


រួច​ព្រះបាទ​អេសា​បាន​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្ម និង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ ទៅ​សង់​ក្រុង​កេបា និង​មីស‌ប៉ា​វិញ។


ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។


ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យេ‌ហូសា‌ផាត​បាន​ធ្វើ ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ​ជា​កូន​ហាណា‌នី​បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​ព្រះបាទ​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សម្រេច​ទោស​ដល់​ព្រះបាទ​យ៉ូអាស។


វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។


ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ


នោះ​ហោរា​អេសាយ​មក​គាល់​ព្រះបាទ​ហេ‌សេ‌គា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ គេ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​នេះ?» ហេ‌សេ‌គា​តប​ថា៖ «គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន»។