ដូច្នេះ ព្រះបាទអេសាយកប្រាក់ និងមាសចេញពីឃ្លាំងរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ផ្ញើទៅឯព្រះបាទបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយទូលថា៖
ព្រះបាទអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងព្រះរាជវាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះបាទបេន-ហាដាឌ ជាស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖
ដូច្នេះ អេសាទ្រង់យកប្រាក់នឹងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នឹងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយបន្ទូលថា
ស្តេចអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជវាំង ហើយចាត់គេឲ្យយកទៅជូនស្តេចបេនហាដាដាឌជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយមានប្រសាសន៍ថា៖
ដូច្នេះ អេសាយកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាដ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា៖
នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
អ័ហាសក៏យកមាស ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យ ផ្ញើទៅថ្វាយជាតង្វាយដល់ស្តេចស្រុកអាសស៊ើរ។
ស្ដេចហេសេគាក៏យកប្រាក់ទាំងអស់ដែលឃើញមានក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់។
នៅឆ្នាំទីសាមសិបប្រាំមួយ ក្នុងរជ្ជកាលព្រះបាទអេសា ព្រះបាទប្អាសា ជាស្តេចអ៊ីស្រាអែល បានឡើងមកទាស់នឹងពួកយូដា ស្ដេចសង់ក្រុងរ៉ាម៉ា ដើម្បីកុំឲ្យអ្នកណាចេញចូលទឹកដី របស់ព្រះបាទអេសា ជាស្តេចយូដា។
«នេះជាសញ្ញារវាងទូលបង្គំនឹងព្រះករុណា ដូចជាបិតាទូលបង្គំ និងបិតាទ្រង់ដែរ ឥឡូវនេះ ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសាជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ»។
ដ្បិតព្រះបាទអ័ហាសបានបែងយកចំណែក ពីព្រះវិហាររបស់ព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។