២ របាក្សត្រ 16:2 - អាល់គីតាប2 ស្តេចអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជវាំង ហើយចាត់គេឲ្យយកទៅជូនស្តេចបេនហាដាដាឌជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយមានប្រសាសន៍ថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ព្រះបាទអេសាយកប្រាក់ និងមាសចេញពីឃ្លាំងរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ផ្ញើទៅឯព្រះបាទបេន-ហាដាដ ជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយទូលថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះបាទអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងព្រះរាជវាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះបាទបេន-ហាដាឌ ជាស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ អេសាទ្រង់យកប្រាក់នឹងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នឹងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយបន្ទូលថា សូមមើលជំពូក |
ស្តេចយ៉ូអាសស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺស្តេចយ៉ូសាផាត ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា បានជូនជាជំនូនព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានជូនជាជំនូន ហើយចាត់គេឲ្យនាំយកទៅជូនស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖