ព្រះបាទរេហូបោមគង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សម្រាប់ការពារស្រុក។
២ របាក្សត្រ 14:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យពីអស់ទាំងទីក្រុងស្រុកយូដា នោះនគរបានស្ងៀមស្ងប់នៅចំពោះទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ ពីអស់ទាំងទីក្រុងស្រុកយូដាចេញ នោះនគរបានស្ងៀមស្ងប់ នៅចំពោះទ្រង់ អាល់គីតាប ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ស្តេចអេសា ស្រុកទេសបានសុខសាន្តត្រាណ។ |
ព្រះបាទរេហូបោមគង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សម្រាប់ការពារស្រុក។
ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិទាំងប៉ុន្មានដែរ
គេក៏បំបាក់បំបែកអាសនាព្រះបាលនៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងបង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកម្ទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ
ក៏រំលំអាសនា បំបាក់បំបែកបង្គោលសក្ការៈ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
អស់ទាំងអាសនារបស់អ្នកនឹងត្រូវខូច ហើយរូបព្រះអាទិត្យរបស់អ្នកនឹងត្រូវបាក់បែក យើងនឹងបោះពួកអ្នកដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់អ្នក។
លុះពេលជាយូរក្រោយមក កាលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែលបានស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ នោះលោកយ៉ូស្វេមានវ័យចាស់ជរាហើយ