Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 14:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នឹង​រូប​ព្រះ‌អាទិត្យ ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ចេញ នោះ​នគរ​បាន​ស្ងៀម​ស្ងប់ នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ​ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា នោះ​នគរ​បាន​ស្ងៀម​ស្ងប់នៅ​ចំពោះ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ស្តេច​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 14:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្តេច​រេហូ‌បោម​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សង់​ទី​ក្រុង​ខ្លះ​នៅ​ស្រុក​យូដា សំរាប់​ការ‌ពារ​ស្រុក


ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ


គេ​ក៏​បំបាក់​បំបែក​អាសនា​ព្រះ‌បាល នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កំទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ


ក៏​រំលំ​អាសនា បំបាក់​បំបែក​រូប​ព្រះ នឹង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


អស់​ទាំង​អាសនា​របស់​ឯង នឹង​ត្រូវ​ខូច​លាញ ហើយ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​នឹង​ត្រូវ​បាក់​បែក អញ​នឹង​បោះ​ពួក​ឯង​ដែល​ត្រូវ​ស្លាប់​ចុះ នៅ​មុខ​រូប​ព្រះ​របស់​ឯង


លុះ​ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់ មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម